"សូមអានលក្ខខណ្ឌទាំងនេះ (ខ “លក្ខខណ្ឌ”) ដោយយកចិត្តទុកដាក់ ដោយសារវាជាការព្រមព្រៀងស្របច្បាប់រវាងអ្នកប្រើប្រាស់គេហទំព័រ (លោកអ្នក ត្រូវចាត់ទុកជា “អ្នកប្រើប្រាស់”) និងក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) Co., Ltd. (""Danone Specialized Nutrition (Cambodia)"") ​ដែលរាប់បញ្ចូលរាល់បុគ្គលិករបស់សម្ព័ននៃក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd. មិនថាក្រុមហ៊ុនមេ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខាក្រុមហ៊ុន។ ផ្អែកលើខលក្ខខណ្ឌ “យើង” និង ""របស់យើង"" ​សំដៅលើក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ ប្រសិនបើលោកអ្នកបន្តប្រើប្រាស់គេហទំព័រនេះ (ខ “បញ្ចប់”) មានន័យ​ថា​លោក​អ្នកបានយល់ព្រមចំពោះលក្ខខណ្ឌទាំងអស់ រួមទាំងក្រមប្រតិបត្តិតាមច្បាប់ (ដូចមានចែងខាងក្រោម) និងគោលការណ៍​សម្ងាត់ផ្ទាល់ខ្លួនដែលស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។ ប្រសិនបើលោក​អ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌទាំងនេះ អ្នកមិនអាចចូល ឬមើលគេហទំព័រនេះបាន​ឡើយ។ រក្សាសិទ្ធិ ©ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រក្សាសិទ្ធិ​គ្រប់យ៉ាង។ លេខ​ចុះ​បញ្ជិកា​ក្រុមហ៊ុន៖ 0041728"

"ខូឃីស៍ ជា​ឯកសារ​ទិនន្ន័យ​តូចមួយ ដែលប្រមូល​ផ្ដុំពី​ការប្រើប្រាស់​កម្មវិធីរុករកវិប របស់​លោក​អ្នក ​ដើម្បី​តាមដាន​ព័ត៌មាន។ ដូច្នេះ​នៅ​ពេល​ដែល​លោក​អ្នក​ចូល​ទៅកាន់​គេហទំព័រ​របស់​យើង នៅ​ថ្ងៃ​ក្រោយ ម៉ាស៊ីន​មេ​នឹង​ស្គាល់​ភ្លាម​ថា អ្នក​ធ្លាប់​បើក​ចូល​គេហទំព័រ​យើង​ពី​មុន។ យើង​ប្រើ​ខូឃីស៍ ដើម្បី​កំណត់​បទពិសោធន៍​អ្នកប្រើប្រាស់​លើ​គេហទំព័រ​របស់​យើង។ ខូឃីស៍​មិនមែន​ជា​កម្មវិធី ប្រើដើម្បី​បំផ្លាញ​ឯកសារណាមួយ​ក្នុង​កុំព្យូទ័រ​ទេ ប៉ុន្តែ​មុខងារ​របស់​វា​គឺ​ប្រើ​ដើម្បី តាមតាន​ព័ត៌មាន​ថាតើ ផេក​ណា​ខ្លះ​ដែល​អ្នក​ប្រើ​បើកចូល តើ​ផេក​ណាខ្លះ​ដែល​អ្នក​ប្រើ​ចូល​មើល​មុនគេ ហើយ​ផេក​ណាមើល​ចុងក្រោយ​គេ រួច​បិទ​ទៅ​វិញ ហើយ​ដឹង​ថា​តើ អ្នក​ប្រើ​ចូល​មើល​គេហទំព័រ​ញឹកញាប់​ប៉ុណ្ណា។ល។ យើង​មិន​ប្រើ​ខូឃីស៍ ដើម្បី​តាមតានអត្ដសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់​ជាក់លាក់​ណាមួយ​ទេ។ គោលដៅ​ក្នុង​ការ​ប្រើ​ខូឃីស៍​គឺ សម្រាប់​តែ​ប្រាប់​ថា​តើ កុំព្យូទ័រ​ជាក់​លាក់​ណាមួយ ដែល​ធ្លាប់​ចូល​មើល​គេហទំព័រ​របស់​យើង​ពិ​មុន​មក​ប៉ុណ្ណោះ។ អត្ថប្រយោជន៍​របស់ ខូឃីស៍ គឺ​អាច៖ វាយតម្លៃ​ចំនួន​អ្នក​ចូលមើល។ អ្នក​ប្រើ​កម្មវិធីរុករក​ផ្សេង​គ្នា គឺ​សុទ្ធ​តែ​មាន​ ខូឃីស៍​ កំណត់​ផ្សេង​គ្នា​ដែរ ដើម្បី​អាច​ដឹង​ថា​អ្នក​ចូល​មើល​ទាំង​នោះ​ជា​អ្នក​ចាស់ដែល​ចូល​មើល​ប្រចាំ ឬ​ថ្មី ទើប​តែ​ចូល​មក​លើក​ដំបូង។ ព័ត៌មាន​ទាំង​នេះ​ពិតជា​សំខាន់​មែនទែន​សម្រាប់ កា​រផ្សាយ​ពាណិជ្ជកម្ម ​​ដល់​​អតិថិជន​គោលដៅ អាច​ដឹង​ពី​ការ​ចូលចិត្ត និង​ចំណាប់​​អារម្មណ៍​ ព្រម​ទាំង​លំនាំ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត របស់​អ្នក​ប្រើ។ ពិនិត្យ​មើល​លើ​ភាពញឹកញាប់​ក្នុង​ការប្រើប្រាស់ ឬ​លំនាំ​នៃ​ការ​ចូលមើល របស់​អ្នក​ប្រើ។ តួនាទី​របស់ ខូឃីស៍​ពិត​ជា​អាច​ជួយ​យើង ឲ្យ​យល់​ពី​អត្ដចរិត និង​ទម្លាប់​អ្នកប្រើ។ លើស​ពី​នេះ​ទៀត វា​ក៏អាច​ជួយ​យើង​ធ្វើ​ឲ្យ​សេវាកម្ម មាតិកា ​របៀប​ផ្សាយ​ពាណិជ្ជកម្ម ឬ​កម្មវិធី​ប្រូម៉ូសិន​ផ្សេងៗ​​កាន់តែ​ល្អ និង​ចំគោលដៅទៅ​តាម​ការ​ចង់បាន របស់​អ្នក​ចូលមើល​ម្នាក់ៗ។ ខូឃីស៍ នឹង​មិន​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់​អ្នក​ប្រើឡើយសូម្បី​តែ​ឈ្មោះ ឬ​អាសយដ្ឋាន​អ៊ីម៉ែល។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោក​អ្នកមិន​ចង់​ប្រើ ខូឃីស៍​ តាមរយៈ​កម្មវិធី​រុករក​លើ​កុំព្យូទ័រ ឬ​ឧបករណ៍​អ្នក​ទេ លោក​អ្នក​អាច​បដិសេធ (បិទមុខងារ) ខូឃីស៍​បាន។ សូម​ចាំ​ថា ប្រសិន​បើ​លោក​អ្នក​បដិសេធ​មិន​ប្រើ​ ខូឃីស៍ លោកអ្នក​មិន​អាច​ប្រើប្រាស់​សេវាកម្មជាក់លាក់​ណាមួយ ឬ​ទទួល​បាន​អត្ថប្រយោជន៍​(ពីខូឃីស៍) ដូច​រៀបរាប់​ខាង​លើ​ទេ។ គេហទំព័រ​របស់​យើង អាច​មាន​តំណភ្ជាប់​ទៅ​បណ្ដាគេហទំព័រ​ផ្សេងៗ។ ដូចនេះ ភាគី​ Danone Specialized Nutrition (Cambodia) យើង​ខ្ញុំ​មិន​ទទួល​ខុសត្រូវចំពោះ​គោលការណ៍ឯកជនភាព​របស់​បណ្ដា​គេហទំព័រ​ទាំង​នោះ​ទេ។ រក្សាសិទ្ធិ ©ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)។ រក្សាសិទ្ធិ​គ្រប់យ៉ាង។ លេខ​ចុះ​បញ្ជិកា​ក្រុមហ៊ុន៖ 0041728"

ព័ត៌មាន​ផ្ទាល់ខ្លួន និងការជូនដំណឹងឯកជន

"ក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) Co., Ltd (""Danone Specialized Nutrition (Cambodia)"" រាប់​បញ្ចូល​សមាជិកទាំងអស់​ ទាំង​ក្រុមហ៊ុន​មេ ​និង​​បុត្រសម្ព័ន្ធ​ របស់​យើង​ ដឹង​ច្បាស់​ពី​សារៈសំខាន់ឯកជនភាព ​និង​ការ​មើល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក (ដូច​បញ្ជាក់​ខាង​ក្រោម)។ ទិន្នន័យ​ផ្ទាល់​ខ្លួន និង​ការ​ជូនដំណឹង​ឯកជន​​នេះ (""ការ​ជូន​ដំណឹង"") ជា​ការ​ប្រកាស​ជូន​ចំពោះ អតិថិជិន និង​សមាជិកទាំង​អស់ ជា​ទីគោរពរបស់​ក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) ស្រប​ទៅ​តាម​ ច្បាប់​​ការពារ​ទិន្នន័យផ្ទាល់ខ្លួននៅ​កម្ពុជា ឆ្នាំ​២០១០។ គោលបំណង​សេចក្ដី​ជូន​ដំណឹង​នេះ​ ចំពោះ​ការ​ប្រើប្រាស់​សព្វនាម​ ""ពួកយើង"" ""យើង"" ​និង ""របស់​ពួកយើង"" គឺ​សំដៅ​លើ​ភាគី​​ក្រុមហ៊ុន Danone Specialized Nutrition (Cambodia)​។ "

ការប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន

"ពេល​​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ណាមួយ​របស់​យើង ខាង​យើង​នឹង​ស្នើសុំ​ឲ្យលោក​​អ្នក​ផ្ដល់​ទិន្នន័យ​មួយ​ចំនួនអាច​ អំពី​ខ្លួន​អ្នក​​ និង/ឬ ​​គ្រួសារ (""ទិន្នន័យ​ផ្ទាល់​ខ្លួន"") ដើម្បី​កាន់តែ​ងាយ​ស្រួល​អាច​ឲ្យយើងធ្វើ​ប្រតិបត្តិការ​ជាមួយលោក​​អ្នក មិនថា​ការផ្ដល់​ជូន​សេវាកម្ម​ និង/ឬ​ ផលិតផល​ចាំបាច់ ​​ឲ្យ​ត្រូវ​នឹង​ការ​ចង់​បាន​របស់​លោក​អ្នក។ ទិន្នន័យ​​ផ្ទាល់​ខ្លួន សំដៅ​ទៅលើ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​រូបវ័ន្ត​បុគ្គល អាច​កំណត់​អត្តសញ្ញាណ​បាន ដូចជា ឈ្មោះ​ដូច​ក្នុង​អត្តសញ្ញាណប័ណ្ណ (Preferred name, Preferences), លេខ​អត្តសញ្ញាណប័ណ្ណ, អាយុ, លេខទូរសព្ទ, អាសយដ្ឋាន, ​អ៊ីម៉ែល, ថ្ងៃខែឆ្នាំ​កំណើត, ភេទ, មុខរបរ, ​ព័ត៌មាន​ពី​កូន ដូចជា ​ឈ្មោះ និង ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឬ​ព័ត៌មាន​ផ្សេង​ទៀត ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​អ្នក ​សមាជិក​ក្នុង​គ្រួសារ ព្រម​ទាំងកូនៗ ឬ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​លោក​អ្នក​អាច​ផ្ញើ​ឲ្យ​ខាងយើង។ "

"ក្រៅ​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​លោកអ្នក​បាន​បញ្ជូន ឬ​ផ្ដល់​មក​ ខាងក្រុមហ៊ុន​ Danone Specialized Nutrition (Cambodia) យើង​អាចប្រមូល​ទិនន្ន័យ​(លោក​អ្នក) បន្ថែម​ទៀត​ពី​ប្រភព​ ផ្សេងៗ​ដោយ​មិន​កំណត់តាមរយៈ៖ a. បណ្ដាញ​សង្គម Danone Specialized Nutrition (Cambodia) ​ដូចជា Facebook ឬ Instagram ​ជាដើម។ b. ឯកសារ​មិន​ថាក្នុង​ទម្រង់​​ជា​ព្រីន ឬ អេឡិចត្រូនិក ​ដែល​លោក​អ្នក​បាន​បញ្ជូន​មក Danone Specialized Nutrition (Cambodia) ​តាមរយៈ​សារ​អេឡិចត្រូនិក ឬ​ mobile platform ដូចជា អ៊ីម៉ែល ឬ​សារ​តាម​ទូរសព្ទ​ជា​ដើម។ "

លក្ខខណ្ឌក្នុងការផ្តល់ពិន្ទុសម្រាប់កម្មវីធី SuperGold Kid BrainArt: